ព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានរៀបចំ ថ្វាយព្រះភ្លើងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១នេះ
ថ្ងៃចេញផ្សាយៈ 08/12/2021
ព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានរៀបចំ ថ្វាយព្រះភ្លើងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១នេះ
ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រោសព្រះរាជទានព្រះភ្លើងក្នុងការបូជាព្រះសព។
ពិធីថ្វាយព្រះភ្លើងនេះ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គយាងចូលរួមផងដែរ។