ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ផ្តាំផ្ញើរដល់សិស្សនិស្សិតដែលទទួលបានអាហារូបករណ៍ត្រូវមានឆន្ទៈទៅរៀន និងត្រូវចេះយកចិត្តទុកដាក់
សម្ព័ន្ធអាហារូបករណ៍ (ស២)÷
ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ផ្តាំផ្ញើរដល់សិស្សនិស្សិតដែលទទួលបានអាហារូបករណ៍ត្រូវមានឆន្ទៈទៅរៀនហើយរៀនកុំរត់ហើយត្រូវយកចិត្តទុកដាក់ក្នុងការសិក្សាត្រូចេះជួយយកអាសារគ្នា ។
———————————————-
ថ្ងៃ សុក្រ ទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២០
នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសម្ពន្ធយុវជនអាហារូបករណ៍ (ស២) ដែលបានជួបសំណេះសំណាលជាមួយសិស្សនិស្សិតដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅព្រះរាជាណាចក្រថៃ ចំនួន៥១នាក់ និងអាណាព្យាបាលសិស្ស នៅរសៀលថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ភោជនីយដ្ឋាន ទន្លេបាសាក់២ ។
ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ បានមានប្រសាសន៍ថាដោយសារប្រទេសជាតិមានសុខសន្តិភាពទើបយើងមានលទ្ធភាពកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងកសាង
អភិវឌ្ឍធនធានមនុស្ស ដោយសារនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជា ដែលបានបញ្ជាប់សង្រ្គាមនៅកម្ពុជា ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញទូរទាំងប្រទេស និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយការ
អភិវឌ្ឍធនធានមនុស្សគឺជាវិស័យអាទិភាពមួយយ៉ាងសំខាន់។
ឯកឧត្តម បណ្ឌិត សុខប្រសិទ្ធិ បានផ្តាំផ្ញើរដល់សិស្ស និស្សិតដែលទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃនាពេលនេះ ត្រូវខិតខំរៀនសូត្រដើម្បីពាំនាំយកចំណេះដឹងត្រឡប់ជូនក្រុមគ្រួសារ (ស២) ហើយនឹងប្រទេសជាតិរបស់យើងព្រមទាំងចេះដុសខាតខ្លួនអោយក្លាយជាមនុស្សល្អនៅក្នុងសង្គមជាតិ។
សូមបញ្ជាក់ថា៖ សម្ពន្ធយុវជនអាហារូករណ៍ (ស២) មានគោលបំណងអភិវឌ្ឍន៍យុវជនអោយមានបុគ្គលិកលក្ខណៈពេញលេញ លើផ្នែកបញ្ញា ស្មារតីសីលធម៌
ស្មារតីគុណធម៌ ស្មារតីសច្ចៈធម៌ បំណិនជីវិតនិងរាងកាយ ដើម្បីយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ ប្រកបដោយសន្តិភាពនយោបាយ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការសហការណ៍ចូលរួមពីក្រសួងស្ថាប័នដែលពាក់ព័ន្ធ និង(ស.យ.អ.ក)។ រហូតពេលនេះសម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យនៃបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសចិន និងតៃវ៉ាន់ ហើយនៅខាងមុខនេះ
ឯកឧត្តមបណ្ឌិតប្រធាន និងអញ្ជើញចុះអនុស្សរណៈយោគយល់គ្នានៅប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត ។