ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពន្យល់អំពីពាក្យថា “បើអ្នករត់ម៉ូតូក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពន្យល់អំពីពាក្យថា “បើអ្នករត់ម៉ូតូក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត”

ភ្នំពេញ៖ឃើញអ្នកបង្ហោះពាក្យថា “បើអ្នករត់ម៉ូតូក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត” ដោយសំអាងថាជាពាក្យរបស់សម្តេចតេជោ តាមពិត​ អ្នកស្រង់សំដីមួយឃ្លានេះមកផ្សាយ គឺ​ ឬមួយមិនទាន់ចេះសរសេរអត្ថបទ ឬ មួយមានគំនិតអាក្រក់ ។

នេះជាខ្លឹមសាររបស់លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ។

លោក ខៀវ កញារីទ្ធ បន្តថា “ព្រោះគេនាំគ្នា កាត់សំដីដើម សំដីកន្ទុយ ដកតែមួយឃ្លាពីបរិបទទាំងមូលដែលជជែកគ្នា ។​ សំដីមួយឃ្លានេះ គឺនិយាយពីលក្ខខណ្ឌដែលរដ្ឋអាចជួយអ្នកស្ថិតក្នុងភាពក្រីក្រ តាមប្រព័ន្ធសំណាញ់សន្តិសុខសង្គម ដែលរដ្ឋមានគោលការណ៍ជួយអ្នកក្រីក្រមួយចំនួន” ។​

លោករដ្ឋមន្ត្រី បន្ថែមទៀតថា “តែក្នុងនិយមន័យ «ក្រីក្រ»ដែលបានកំណត់ក្នុងការងារជំរឿនកន្លងមក មានម៉ូតូ មិនអាចរាប់បញ្ចូលក្នុងស្ថានភាព«ក្រីក្រ»បានទេ ។​ នេះជាអត្ថន័យដែលសម្តេចចង់បញ្ជាក់ ក្នុងពេលដែលលោកក៏បានលើកឡើងអោយបង្វែរមុខរបរក្នុងស្ថានភាពកូវីដ១៩ ដោយមិនត្រូវទាមទារអោយរដ្ឋ «ត្រូវតែ» រ៉ាប់រងគ្រប់បែបយ៉ាងនោះឡើយ” ។

សូមបញ្ជាក់ថា ថ្មីៗនេះ សមត្ថកិច្ចទើបបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB ដែលបានផ្សាយព័ត៌មានពាក់ព័ន្ធករណីនេះ និង ត្រូវបានរកឃើញថា ផ្សាយមិនបានគ្រប់ជ្រុងជ្រោយប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ។ ភ្លាមៗនោះ ក្រសួងព័ត៌មាន ក៏បានសម្រេចដកអាជ្ញាប័ណ្ណរបស់ TVFB ផងដែរ .
@CPNTV ONLINE