ក្រសួងអប់រំ ប្រកាសបន្តពន្យារពេលចូលរៀនឡើងវិញ នៅទូទាំងប្រទេស
ថ្ងៃចេញផ្សាយៈ 17/04/2020
រាជធានីភ្នំពេញ ៖ យោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសការពន្យារពេល នៃការចូលរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នៅទូទាំងប្រទេស រហូតដល់ការជូនដំណឹងជាថ្មី ។
ផ្អែកតាមរបាយការណ៍ស្ថានភាពរាតត្បាត នៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ ការរីករាលដាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស ដូចតទៅ