សន្ធិសញ្ញាដែលចុះហត្ថលេខារវាងបារាំងនិងសៀម ក្នុងរជ្ជកាលស្ដេចចុល្លាឡុងកន។ សន្ធិសញ្ញានេះ សៀមត្រូវបង្ខំចិត្តលះបង់ អាណាខេត្តខ្មែរមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ដែលសៀមបានគ្រប់គ្រងតាំងពីឆ្នាំ១៧៩៥
សន្ធិសញ្ញាបារាំងនិងសៀម នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ ជាសន្ធិសញ្ញាដែលចុះហត្ថលេខារវាងបារាំងនិងសៀម ក្នុងរជ្ជកាលស្ដេចចុល្លាឡុងកន
សន្ធិសញ្ញានេះ សៀមត្រូវបង្ខំចិត្តលះបង់ អាណាខេត្តខ្មែរមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ដែលសៀមបានគ្រប់គ្រងតាំងពីឆ្នាំ១៧៩៥ ជាថ្នូរបារាំងបានប្រគល់ខេត្តត្រាត ច័ន្ទបុរី និងកោះមួយចំនួនទៀតឲ្យទៅថៃគ្រប់គ្រង។
នៅចន្លោះឆ្នា១៩១៣ដល់ឆ្នាំ១៩១៧ ពួកបារាំងបាន ដាក់កងទ័ពរបស់ខ្លួនមកឈរជើងនៅក្នុងខេត្តសៀមរាប ក្រោយមកបានដឹកវត្ថុបុរាណខ្មែរ រាប់រយឡាន បញ្ជូនយកទៅដាក់នៅលើកប៉ាល់ ដែលចតនៅមាត់ទន្លេមេគង្គ រួចបញ្ជូនបន្តឆ្លងកាត់តាមប្រទេស យួនយកទៅប្រទេសបារាំង។
រីឯបដិមាកររូបព្រះកោនាគមនោ ដែលបារាំងដឹកជញ្ជូនយកទៅមិនកើត ពួកបារាំងបានវាយកម្ទេចចោល បើរូបបដិមាណាដែលអាចបង្វិលបាន ពួកបារាំងបានបង្វិលបែរទៅទិសខាងកើតវិញ ហើយវ៉ៃកំទេចរូបរាងជាមនុស្សស្រី ធ្វើឲ្យដូចបដិមាព្រះសមណគោត្តម ជាមនុស្សប្រុសវិញ។
នៅក្នុងសម័យនោះព្រះចារីយ ដែលបួសនៅក្នុងសាសនាព្រះកោនាគមនោ ភាគច្រើនទៅបួសរៀននៅលើភ្នំគូលែន ព្រះចារីយបានដឹកនាំប្រជាពលរដ្ឋនៅតាមភូមិស្រុក ងើបតវ៉ានិងការបំផ្លាញរូបបដិមាករព្រះកោនាគមនោ ពីសំណាក់អាណានិគមបារាំង។ ក្រោយមកពួកប៉ូលីសបារាំង បានបញ្ជាឲ្យចាប់ព្រះចារីយដែលងើបតវ៉ាបានជាង៤០នាក់ ក្នុងនោះក៏មានគ្រូជាអ្នកបង្រៀនព្រះចារីយ២នាក់ទៀតផងដែរ យកទៅឃុំឃាំង រួចធ្វើទារុណកម្មរហូតដល់ស្លាប់ទាំងអស់។
ក្រោយពីពួកប៉ូលីសបារាំងចាប់ព្រះចារីយនិងចាប់គ្រូអ្នកបង្រៀនព្រះចារីយ យកទៅឃុំឃាំងហើយធ្វើទារុណកម្មដល់ស្លាប់រួច ពួកបារាំងបានឡើងទៅលើភ្នំគូលែន ដើម្បីទៅដុតបំផ្លាញចោលគម្ពីរក្បួនច្បាប់ប្រវត្តិសាស្រ្ត ទាំងឡាយណា ដែលអាចបញ្ជាក់ថា សាសនាព្រះកោនាគមនោ ជាសាសនារបស់ជាតិខ្មែរ។ មកដល់ពេលនេះ ដូចខ្ញុំនិយាយអញ្ចឹង ឲ្យតែយើងលើកឡើងថា សាសនាព្រះកោនាគមនោ ជាសាសនារបស់ខ្មែរ ដឹងតែកូនខ្មែរមួយចំនួនដែលមានគំនិតអគតិ ថាយើងឆ្កួតជាក់ជាមិនខាន ឈឺចាប់និងជាតិសាសន៍ដទៃបំផ្លាញខ្លួន មិនស្មើនឹងជាតិសាសន៍ របស់ខ្លួន ប្រមាថមើលងាយទឹកចិត្តនោះទេ។