អតីតនាយករដ្ឋមន្ត្រីជប៉ុន ដ៏មានឥទ្ធិពល លោក Abe កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ បន្ទាប់ពីលោកត្រូវបានបាញ់ ចំដើមទ្រូង

ភ្នំពេញ៖ លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនដ៏មានឥទ្ធិពល កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ បន្ទាប់ពីលោកត្រូវបានបាញ់ចំដើមទ្រូង ក្នុងពេលលោកថ្លែងសុន្ទរកថានៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ទូរទស្សជាតិកម្ពុជា។

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន នារសៀលថ្ងៃសុក្រនេះ ម៉ោងនៅក្នុងប្រទេសជប៉ុន ថា ក្រុមសង្គ្រោះបន្ទាន់កំពុងព្យាយាមជួយសង្គ្រោះជីវិតរបស់លោក Abe។

លោក Abe បានថ្លែងសុន្ទរកថានៅក្នុងយុទ្ធនាការឃោសនាមួយ នៅក្រៅស្ថានីយរថភ្លើងក្នុងទីក្រុង Nara ដែលស្ថិតនៅភាគខាងកើតទីក្រុង Osaka គ្រាដែលលោកត្រូវបានបុរសម្នាក់ ដែលប្រដាប់ដោយកាំភ្លើង បានដើរឆ្ពោះទៅរករូបលោកពីក្រោយខ្នង។