ប្រវត្តិសង្ខេប លោក Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវគេលួចបាញ់
ថ្ងៃចេញផ្សាយៈ 08/07/2022
បរទេស៖ លោក ស៊ិនហ៊្សូ អាបេ កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ លោកជាកូនប្រុសរបស់អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន ហើយលោកក៏ជាចៅប្រុសរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ផងដែរ។
បើតាមសារព័ត៌មាន AFP លោក ស៊ិនហ៊្សូ អាបេ មុនក្លាយជានាយករដ្ឋមន្រ្តីជប៉ុន គឺលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យា Seikei , នៅឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៨២ លោកបានធ្វើការនៅក្រុមហ៊ុន Kobe Steel មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ។
នៅឆ្នាំ១៩៩៣ លោក អាបេ បានជាប់ឆ្នោតដំបូងនៅក្នុងសភាជប៉ុន ហើយនៅឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ លោកបានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនបានមួយអាណត្តិ ក្រោយមកលោកក៏បានលាលែងពីតំណែងដោយសារតែហេតុផលសុខភាព។
នៅឆ្នាំ២០១២ ដល់ឆ្នាំ២០២០ លោក ស៊ិនហ៊្សូ អាបេ ក៏បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនជាលើកទី២ បន្ទាប់មកលោកក៏បានលាលែងចេញពីតំណែងនេះម្តងទៀត ដោយសារតែហេតុផលសុខភាពដដែល៕