
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីអំពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”
ថ្ងៃចេញផ្សាយៈ 20/02/2020
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីអំពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨:៣០នាទីព្រឹក។
សន្និសីទនេះ មានគោលបំណងបង្ហាញជូនដល់សាធារណជនឲ្យបានជ្រាបច្បាស់អំពីសកម្មភាព សមត្ថផល និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងទិសដៅស្នូលជម្រុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
អង្គភាពសារព័ត៌មានអង្គរជ័យ នឹងធ្វើការផ្សាយផ្ទាល់ពីទីស្ដីការគណៈរដ្ឋមន្ត្រីនៃសន្និសីទសារព័ត៌មាននេះ។