ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ បានសហការជាមួយកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ នៅចំណុចក្នុងមជ្ឈមណ្ឌលសន្និបាទ OCCI ភូមិដើមគរ សង្កាត់ជ្រោយចង្វារ។

ជនរងគ្រោះ ឈ្មោះ ទូច សុខន ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិត្រពាំងជោ ឃុំក្រាមម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះលី ដា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារៈដកហូត៖​ ទូរស័ព្ទម៉ាកIphone7plus ពណ៌ក្រហម។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕