ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ចេញញាតិគាំទ្រពេញទំហឹង ចំពោះការដាក់ចេញគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយម របស់ពូជជនក្បត់ជាតិ
ថ្ងៃចេញផ្សាយៈ 18/10/2022
ភ្នំពេញ៖ ប្រជាពលរដ្ឋ មន្រ្តីរាជការ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានចេញញាតិជាបន្តបន្ទាប់ គាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយម របស់ពូជជនក្បត់ជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី។
ការចេញញាតិគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ បានប្រកាសប្ដូរផ្ដាច់ កម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយម របស់ពូជជនក្បត់ជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី។