ច្រើនណាស់! ឃាត់ខ្លួនជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀន បានជិត៧គីឡូក្រាម

ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញ (ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ មានការចូលរួមស្នងការដ្ឋាន ពីនគរបាលរាជធានភ្នំពេញ ព្រមទាំងមានការដឹកនាំ សម្រលសម្រួល ដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្រ្កាប នៅចំណុចមុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតក្នុងង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ជនសង្ស័យឈ្មោះ ម័រ ជ័រ (MOUA CHOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ឡាវ។

សមត្ថកិច្ចបានដកហូតវត្ថុតាង៖ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៦គីឡ៩៣០ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕