សម្ដេចតេជោ ហ៊ុន សែន នៅតែជាមេដឹកនាំសំខាន់ ខាងនយោបាយ ទោះបីឈប់ធ្វើជានាយករដ្ឋមន្ត្រី នៅពេលខាងមុខ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជណកម្ពុជា បានបញ្ជាក់ថាសម្តេច អាចធ្វើនាយករដ្ឋមន្ត្រី១០ឆ្នាំទៀត ហើយមិនមែនឈប់ថ្ងៃនេះ ឬថ្ងៃស្អែកនោះទេ តែនៅពេល ឈប់ទៅ ក៏នៅជាមេដឹកនាំសំខាន់ខាងនយោបាយ របស់គណបក្សកាន់អំណាច ។
ក្នុងពិធីសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារ ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញ ពីរមណីយ ដ្ឋានអង្គរ ទៅរស់នៅ តំបន់ពាក់ស្នែង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា«ខ្ញុំមិនបណ្តោយឲ្យប្រជាពលរដ្ឋយើងរស់នៅ ដោយគ្មានគុណអាស្រ័យនោះទេ ដូច្នេះហើយបានជាខ្ញុំដាក់ចេញគោលនយោបាយ បើទោះបីជាគោល នយោ បាយ នេះវាមិនអនុវត្តនៅ ក្នុងក្របខណ្ឌរបស់ខ្ញុំដឹងនាំដោយសា«…»អឺខ្ញុំអាចធ្វើនាយក រដ្ឋមន្ត្រី ១០ឆ្នាំទៀត ប៉ុន្តែខ្ញុំមិនចង់ទេ! ហើយខ្ញុំមិនមែនឈប់ថ្ងៃហ្នឹង ឬថ្ងៃស្អែកដែរ»។
សម្តេចបានគូសបញ្ជាក់ទៀតថា «បើខ្ញុំដាក់ចាកចេញក៏គង់ មានអ្នកបន្តវេនគេមកកាន់អំណាបន្ត អនុវត្តហើយខ្ញុំក៏នៅជាមេដឹកនាំ យ៉ាងសំខាន់ ដែលគ្រប់គ្រងខាងនយោបាយទៅលើ ការអភិវឌ្ឍន៍ប្រទេសជាតិ និងការពារប្រទេសជាតិ ក្នុងខណៈជាប្រធានគណបក្សកាន់ អំណាច»។ ជាមួយគ្នានោះដែរសម្តេចតេជោក៏បានសម្តែងក្តីសង្ឃឹមថាសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខនេះគណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោតបន្តទៀត ហើយសង្ឃឹម ថាប្រជាជននឹងបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ដើម្បីកាន់អំណាចបន្តទៀត។
តាមរយៈការសម្តែងក្តីសង្ឃឹមនេះត្រូវបានសម្តេចតេជោលើកឡើងថានឹងមានអ្នកវាយប្រហារសម្តេចថាឃោសនាបោះឆ្នោតមុនការកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែនេះជាសិទ្ធិនិយាយស្តីរបស់ខ្ញុំដោយសារអ្នកដទៃក៏ចេះតែស្នើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យ ដូច្នេះសម្តេចក៏ស្នើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដែរ។
សម្តេចលើកឡើងថាតាមរយៈប័ណ្ណក្រីក្រដែលសម្តេចដាក់ចេញនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែងរយៈពេល១០ឆ្នាំ ដូច្នេះជោគវេសនាជាមួយគ្នា។ សម្តេចបញ្ជាក់ថា៖«អ្នករៀបចំឲ្យគឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយហ៊ុន សែន ទាល់បោះឆ្នោតឲ្យអ្នកដ៏ទៃដូចជាមិនសម«…»ចំណុចនេះបក្សដទៃគេនិងនិយាយលោក ហ៊ុន សែនឆ្លៀតឃោសនាបោះឆ្នោតជាមិនខាន។ ប៉ុន្តែចំណុចនេះយើងនិយាយពីឡូស៊ិ កជា យើង បៅដោះម្តាយហើយសម្លាប់ម្តាយហើយទៅយកអ្នកដ៏ទៃទៅវិញ»៕