ឃាត់ខ្លួន ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីលួច ផ្លាកលេខរថយន្ត
ភ្នំពេញ៖ កាលពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រព្រឹត្ត កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះ សូ រដ្ឋា ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១០១ ផ្លូវB ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឃាត់ខ្លួន ចំនួន៣នាក់៖
១- ឈ្មោះ ពៅ សំអឿន ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទិញ លក់រថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ ភ័ណ្ឌ ផល្លា ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងមេការនិច ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
៣- ឈ្មោះ ឡុង ស៊ុនសានិត ហៅ វណ្ណ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ០២អា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៤- ឈ្មោះ សឿន រ៉ាវី ហៅ ពេជ្រ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រកស៊ី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
៥- ឈ្មោះ ឡុង ស៊ុនសត្យា ហៅ យូវ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ០២អា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ រថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌ បៃតងចាស់ សេរីឆ្នាំ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ២ B ៨៦៧៨ ចំនួន ០១គ្រឿង, ប័ណ្ណសម្គាល់យានយន្តផ្លាកលេខ ភ្នំពេញ២B ៨៦៧៨ ចំនួន០១សន្លឹក និងផ្លាកលេខរថយន្ត ភ្នំពេញ២BL០៩៨០ ចំនួន០២ផ្ទាំង, ទូរសព្ទ័ដៃម៉ាកអាយហ្វូន១១ ចំនួន០១គ្រឿង, ទូរសព្ទ័ម៉ាកអាយហ្វូន១១ប្រូម៉េកចំនួន០១គ្រឿង, រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ ២BL០៩៨០ ចំនួន០១គ្រឿង, វិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេស រថយន្តពាក់ផ្លាកលេខភ្នំពេញ ២BL០៩៨០ ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២២ ចំនួន០១សន្លឹក, លតាបត្ររថយន្តទេសចរណ៍លេខMC១០១៤៧៨៣៣ ចំនួន០១សន្លឹក,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខ ភ្នំពេញ២B៨៦៧៨ ម្ចាស់កម្មសិទ្ធឈ្មោះ ភ័ណ្ឌ ផល្លា ចំនួន០១សន្លឹក, រថយន្តចំនួន០១គ្រឿងម៉ាកTOYOTAព្រូស ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ២BI២៥៤៤, លតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀករថយន្ត) របស់ក្រសួងសាធារណការ និងដឹកជញ្ជូនផ្លាក លេខ២AW-៣៩១៩PP ចំនួន០១សន្លឹក, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកផ្លាកលេខ ភ្នំពេញ២AW-៣៩១៩ ចំនួន០១សន្លឹក, លតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀករថយន្ត) របស់ក្រសួងសាធារណការ និងដឹកជញ្ជូនផ្លាកលេខ ២BB-២២៧៥PP ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ (ពន្ធផ្លូវសំរាប់រថយន្ត) ឆ្នាំ២០២២ រថយន្តពាក់ផ្លាកលេខ ភ្នំពេញ ២AW-៣៩១៩ ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ (ពន្ធផ្លូវសំរាប់រថយន្ត) ឆ្នាំ២០២១ រថយន្តពាក់ផ្លាកលេខ ភ្នំពេញ២AW-៣៩១៩ ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ (ពន្ធផ្លូវសំរាប់រថយន្ត) ឆ្នាំ២០២២ រថយន្តពាក់ផ្លាកលេខភ្នំពេញ២BJ-៧៥៩៥ ចំនួន០១សន្លឹក, លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារ (ពន្ធផ្លូវសំរាប់រថយន្ត) ឆ្នាំ២០២២ រថយន្តពាក់ផ្លាកលេខ ភ្នំពេញ២BJ-៧៥៩៧ ចំនួន០១សន្លឹក, លតាបត្ររថយន្តទេសចរណ៍ (មីញែត) របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលេខ MC១០០៦៩២៩៣ ចំនួន០២សន្លឹក, ម៉ាស៊ីនព្រីនធឺចំនួន០៣ គ្រឿង ម៉ាកCanon ពណ៌ខ្មៅ, កុំព្យូទ័រឡេបថប ចំនួន០២គ្រឿង ម៉ាកAcer ពណ៌ ទឹកប្រាក់, ម៉ូនីទ័រចំនួន០១គ្រឿង ម៉ាកSamsung, CPU ចំនួន០១គ្រឿងម៉ាក Super Silent ពណ៌ស, ឃីបត ពណ៌ ខ្មៅ ចំនួន០១, ម៉ាស៊ីនព្រីនធឺ ម៉ាកHP ពណ៌ ខ្មៅ ស ចំនួន០១គ្រឿង, ម៉ាស៊ីនថតចម្លង ម៉ាក RICOH ពណ៌ ស ចំនួន០១គ្រឿង, ម៉ៅចំនួន០២គ្រឿង, ម៉ាស៊ីនអ៊ុតផ្លាស្ទីក ម៉ាកLAMINATOR ពណ៌ ប្រផេះ ចំនួន០១គ្រឿង, ម៉ាស៊ីនអ៊ុតកំដៅម៉ាកTEMPERATURE ចំនួន០១គ្រឿង, ប្រដាប់កាត់ក្រដាស ពណ៌ប្រផេះ ចំនួន០១, ស្ទីកឃើសម្រាប់បិទ ពណ៌ ស ចំនួន០១ដុំ, ស្ទីកឃើសម្រាប់បិទ ពណ៌ លឿង ចំនួន០១ដុំ, ស្កុតស្ទីកឃើសម្រាប់បិទ ពណ៌ ស ចំនួន០១ដុំ, ផ្លាស្ទីកសម្រាប់បិទកាត ពណ៌ ស ចំនួន០៣ដុំ, ថង់ ពណ៌ មាស សម្រាប់ធ្វើកាត ចំនួន០១ដុំ(តូច) , ស្ទីកឃើក្រដាសចម្រុះមួយចំនួន, ជ្រុញចំនួន០១, ឧបករណ៍សម្រាប់ធ្វើកាតមួយចំនួន, ម៉ាញែត (លតាបត្ររថយន្តទេសចរណ៍) ក្លែងក្លាយពាក់កណ្តាលសម្រេច ចំនួន១២៤សន្លឹក, ម៉ាញែត (លតាបត្ររថយន្តដឹកជញ្ជូន)៕