
លោកព្រំ បូរ ត្រូវបានរដ្ឋបាលខណ្ឌឬស្សីកែវចាប់បង្ខាំងដោយខុសច្បាប់ និងវាយដុំរហូតដល់សន្លប់ក្នុងបន្ទប់ប្រជុំ
រដ្ឋបាលខណ្ឌឬស្សីកែវឈូសដីពលរដ្ឋនឹងចាប់បង្ខាំងមនុស្សខុសច្បាប់វាយដំរហូតសន្លប់ក្នុងបន្ទប់ប្រជុំ
កាលល្ងាចមិញនេះខ្ញុំបាទដឹកនាំមន្ត្រីជំនាញសហការជាមួយមន្ត្រីទីស្ដីការគណរដ្ឋចុះបេសកកម្មភ្លាមៗក្រោយទទួលបានតម្រុយជារូបថត ដែលលោកព្រំបូរ ដេកសន្លប់ក្នុងបន្ទប់ប្រជុំសាលាខណ្ឌឬស្សីកែវ ជនរងគ្រោះអះអាងថា រដ្ឋបាលខណ្ឌឬស្សីកែវបានចាប់បង្ខាំងគាត់ដោយខុសច្បាប់ចាក់សោទុកក្នុងបន្ទប់ប្រជុំវាយដំ អោយជង្គង់ចំប្លោកនោម និងជាន់កខ្ទប់និងអិដ្ឋរហូតរបួសធ្ងន់សន្លប់បន្ទាប់ពីគាត់ទៅមេីលដៅរបស់គាត់ដែលរដ្ឋបាលខណ្ឌឈូសឆាយយកធ្វេីតំបន់អភិវឌ្ឍន៍ឬស្សីកែវ
យោងតាមសម្ដីគ្រូពេទ្យ គឺ ខោអាវក្នុងរូបដែលដេកសន្លប់ក្នុងសាលាខណ្ឌគឺជាខោអាវរបស់លោកព្រំបូរ ដែជាភស្តុតាងបញ្ជាក់ថាលោកព្រំបូរពិតជាត្រូវបានដេកសន្លប់ក្នុងសាលាខណ្ឌមែន ហេីយកត្តានាំអោយមានគ្រោះថ្នាក់បែបនេះគ្រូពេទ្យអះអាងថាមកពីប៉ះពាល់ជាមួយវត្ថុរឹងនឹងហឹង្សា
ករណីនេះខ្ញុំបានចុះបេសកកម្មម្ដងហេីយរហូត រដ្ឋាភិបាលចេញ សជណ អោយរដ្ឋបាលក្រុងភ្នំពេញពិនិត្យនឹងដោះស្រាយ តែដំណោះស្រាយបែរជាលក្ខណៈឈូសយកដីដដែល ហេីយកាន់តែធ្ងន់ធ្ងរគឺរដ្ឋបាលខណ្ឌបានប្រព្រឹត្តកាន់តែហួសហេតុ
ករណីនេះខ្ញុំនឹងធ្វេីរបាយការបន្ទាន់មួយសុំគោលការណ៍ពីសម្ដេចតេជោក្នុងការចាត់វិធានការច្បាប់
ជាពិសេសករណីនេះនឹងត្រូវលេីកលេីតុប្រជុំជាមួយសម្ដេចនៅកិច្ចប្រជុំឆមាសខាងមុខនេះ ព្រោះវាលែងជាបញ្ហាដីធ្លីហេីយវាចូលទៅដល់បញ្ហា អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិប្រព្រឹត្តផ្ទុយនឹងការណែនាំរបស់ថ្នាក់ជាតិ ហេីយប្រព្រឹត្តអំពេីខុសច្បាប់ប្រឆាំងលេីសិទ្ធមនុស្ស