អ្នកទោស៣នាក់ បានលួចរត់ចេញពីពន្ឋនាគារ ខេត្តក្រចេះ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ពិរុទ្ធជនចំនួន៣នាក់ ដែលកំពុងតែអនុវត្តទោសនៅក្នុងពន្ឋនាគារខេត្តក្រចេះ និងបានលួចរត់ចេញពីពន្ឋនាគារ

តាមរតយៈគណនីហ្វេសប៊ុក របស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានសរសេរយ៉ាងដូច្នេះថា៖
« ស្វែងរកចាប់ខ្លួន
នេះជាមុខសញ្ញាពិរុទ្ធជនចំនួន៣នាក់ ដែលកំពុងតែអនុវត្តទោស នៅក្នុងពន្ឋនាគារខេត្តក្រចេះ និងបានលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២២ ។ ពេលនេះសមត្ថកិច្ច កំពុងប្រកាសស្វែងរក ចាប់ខ្លួនមកវិញ»។