ឃាត់​ខ្លួន ​ជន​សង្ស័យម្នាក់ ពាក់​ព័ន្ធ ​ករណី​​លួច​ម៉ូតូ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅ​ថ្ងៃទី​២៦​ ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២២ វេលា​ម៉ោង​២០ និង ០០នាទី​យប់​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំងអធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ បានធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ ​ចំនួន​០១នាក់​ ពាក់​ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើ​លួច​ម៉ូតូ​។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ម៉ូតូ​ម៉ាក​ហុង​ដា​សេ​១២៥ ចំនួន​០១គ្រឿង​។

បច្ចុប្បន្ន​ជន​សង្ស័យ​ ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាក​សួរ ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ចាត់ការ​តាម​នីតិវិធីច្បាប់ ។