ឃាត់ខ្លួនមនុស្ស៩នាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាឱ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅម៉ោង ២០:៣០នាទី សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន ចុះល្បាតនៅតាមតំបន់ពណ៍ប្រផេះ និងសំណង់មិនរៀបរយ ទាំង១៤ខណ្ឌ ជាក់ស្តែងកម្លាំង បង្ក្រាបករណីគ្រឿងញៀន ២ខណ្ឌ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ឃាត់មនុស្សសរុប៩នាក់ (ស្រីម្នាក់) ក្រាមសថ្លា ចំនួន០៣កញ្ចប់ៈ
២-នៅចំណុចផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
-ឃាត់ខ្លួនជនសង្ស័យចំនួន:០៣នាក់ ភេទប្រុស
-គ្រឿងញៀន ចំនួនៈ០១កញ្ចប់ថង់តូច
-ដបកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ។
២-នៅចំណុចសាលាយ៉េស៊ូ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ
-ឃាត់ខ្លួនជនសង្ស័យចំនួន:០៦នាក់ (ស០១ន)
-គ្រឿងញៀន ចំនួនៈ០២កញ្ចប់ថង់តូច
-ដបកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងនីតិវិធីច្បាប់៕