ឃាត់ខ្លួន ចោរឆក់កាបូបពីរនាក់ នៅក្រុងស្វាយរៀង

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង និងសង្កាត់ព្រៃឆ្លាក់ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កើតឡើងនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាម ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង និងសង្កាត់ព្រៃឆ្លាក់ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កើតឡើងនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ករណីនេះបង្កដោយជនសង្ស័យចំនួន ០២នាក់ រួមមាន÷
– ជនសង្ស័យទី១: ឈ្មោះ ក.ភ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
– ជនសង្ស័យទី២: ឈ្មោះ រ.ស.រ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះរួចមក កម្លាំងជំនាញបានធ្វើពិនិត្យតាមរយ:កាមេរ៉ាសុវត្ថិភាព និងបានកំណត់មុខសញ្ញាចំនួន ០២នាក់ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថាខ្លួន ពិតជាបានប្រព្រឹត្តបទល្មើសនោះ ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕