សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីទម្លាប់ក្នុងគ្រួសារ មិនមានការរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូនចៅ នោះឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ធ្នូនេះថា ជាទម្លាប់ក្នុងក្រុមគ្រួសារសម្ដេច មិនមានការរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូនចៅនោះឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កូនៗនិងចៅៗមកកំដរម្តាយ និងជីដូនដូចការគិតរបស់ខ្ញុំមែន។ នេះជាទម្លាប់ក្នុងគ្រួសារខ្ញុំដែលមិនមាន ការរៀបចំបុណ្យខួបកំណើតក្រៅតែពី ការជួបជុំកូនចៅនោះឡើយ» ។

សម្ដេចបន្ថែមថា ជិតមួយកងអនុសេនាតូចទៅហើយ តែមិនទាន់គ្រប់ទេ ព្រោះខ្លះជាប់រៀននៅបរទេស និងខ្លះទៀតជាប់រវល់ការងារ ៕