សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារអបអរសាទរ ចំពោះអត្តពលិកចំបាប់ ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប៦គ្រឿង

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)  បានផ្ញើសារអបអរសាទរ ចំពោះអត្តពលិកចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ៦គ្រឿង នៃការប្រកួតកីឡា ចំបាប់ជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ។

នៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «សូមអបអរសាទរចំពោះអត្តពលិកចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ១ និងសំរឹទ្ធ ៥) នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ លើវិញ្ញាសាបុរសចំនួន ១០វិញ្ញាសា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ»៕