សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១០លានរៀល ដល់បេក្ខជនប្រឡងបាក់ឌុប ឈ្មោះ ហែម ស៊ីណាត អាយុ ៥៦ឆ្នាំ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ប្រកាសឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឈ្មោះ ហែម ស៊ីណាត អាយុ ៥៦ឆ្នាំ ហើយក៏ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់បាក់ឌុប នាពេលកន្លងទៅ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយ ជីវិតខ្ញុំសូមចូលរួមឧបត្ថម្ភ ដល់ប្អូនស្រី
ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ដែលបានចូលប្រឡងបាក់ឌុប ហើយធ្លាក់ នូវថវិកា ចំនួន១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នា២០២៣ខាងមុខ»។
សូមរំលឹកថា លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងប្រឡង បាក់ឌុប ឆ្នាំ២០២២នេះ ខណៈលោកស្រី ក៏បានប្តេជ្ញាបន្តប្រឡងជាថ្មីម្ដងទៀត នៅឆ្នាំក្រោយ ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀន ផងដែរ៕