របាយការណ៍បឋម! ករណីឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត គិតមកដល់ពេលនេះ ស្លាប់ជាង១០នាក់ និងរបួសជាង៣០នាក់
ភ្នំពេញ៖ បើតាមបឋមបានឱ្យដឹងថា នៅក្នុងករណីឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត គិតមកដល់ពេលនេះ ត្រូវបានគេរកឃើញមនុស្សស្លាប់ជាង១០នាក់ និងរបួសធ្ងន់ស្រាលប្រហែលជា៣០នាក់។
បើតាមរបាយការណ៍ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣ និង ៣០នាទី មានអគ្គីភ័យឆាបឆេះ នៅក្នុងកាស៊ីណូហ្រ្គេនដាយមិនសិតធី និង កាស៊ីណូប៉ោយប៉ែតសិតធី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានដែលមានបុគ្គលិកបម្រើការ ប្រុសស្រី ប្រហែលជាង៤០០នាក់ ក្នុងនោះស្លាប់មនុស្សប្រុសស្រីប្រហែល ១០នាក់ជាង តែពុំដឹងថាមានជនជាតិអ្វីខ្លះនោះទេ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត របួសមនុស្សប្រុសស្រីធ្ងន់ស្រាលប្រហែល៣០នាក់ជាង ។
+ខូចខាតអាគារទាំងស្រុង
ប្រតិបត្តិការ ត្រូវបានកងកម្លាំងចំរុះ ចុះអន្តរាគមន៍ ចំនួន ៣៦៥ នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៏ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ៕