សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដកតំណែង លោក ភូ លិ អភិបាលរងខេត្តកែប ក្រោយប្រើហិង្សាលើស្រ្តី
ថ្ងៃចេញផ្សាយៈ 31/12/2022
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងមួយនៃការឡើងកាន់ តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
យោងតាមអនុក្រឹត្យចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះបាន បញ្ជាក់យ៉ាងដូច្នេះថា ៖«បញ្ចប់មុខតំណែងលោក ភូ លិ ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ១ ពីភិបាលរងនៃគណៈអភិបាលខេត្តកែប»។
ការដកតំណែង អភិបាលរងខេត្តកែបអសីលធម៌រូបនេះ ធ្វើឡើងតបតា មសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕