សម្ដេចតេជោ ហ៊ុន សែន បង្ហាញការសប្បាយចិត្ត ពេលឃើញក្មួយៗ របស់សម្ដេច ចេះរួបរួមគ្នាដោះស្រាយបញ្ហា គ្រួសារបានយ៉ាងល្អ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីអារម្មណ៍សប្បាយចិត្ត ដោយឃើញ ក្មួយៗ របស់សម្ដេច ចេះរួបរួមគ្នាដោះស្រាយបញ្ហា គ្រួសារបានយ៉ាងល្អ។

នៅលើគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេយ៉ាងដូច្នេះថា «ល្ងាចនេះប្រើពេល២ម៉ោងដើម្បីហាត់វាយកូនគោលនៅតារាងក្បែរផ្ទះ។ ចូលឆ្នាំសកលមិនបានសម្រាកព្រោះមាន កម្មវិធីការងារ»។

សម្ដេចបញ្ជាក់ថា «ជាមួយនឹងការវាយបានល្អ ក៏បានទទួលព័ត៌មាន ពី នេត សាវឿន ដែលជាអ្នកសម្របសម្រួលឲ្យប្អូនៗថាហ៊ុន ជានឹង វិលត្រឡប់ទៅនៅជាមួយភរិយានិងកូនៗ វិញខ្ញុំកាន់តែសប្បាយចិត្ត ដោយឃើញ ក្មួយៗ ចេះរួបរួមគ្នាដោះស្រាយបញ្ហា គ្រួសារបានយ៉ាងល្អ ៕