លោក ជា អឿន បានផ្ដល់សម្ភារប្រជាការពារ និងថវិការមួយចំនួន ជូនដល់សាលាសង្កាត់រការក្នុង ក្រុងដូនកែវ ដើម្បីចែកជូនប្រជាការពារក្នុងការចុះបំពេញការងារភូមិឃុំមានសុវត្ថិភាព
សមាជិកអង្គភាពព័ត៌មានអង្គរជ័យ លោក ជា អឿន បានផ្ដល់សម្ភារប្រជាការពារ និងថវិការមួយចំនួន ជូនដល់សាលាសង្កាត់រការក្នុង ក្រុងដូនកែវ ដើម្បីចែកជូនប្រជាការពារក្នុងការចុះបំពេញការងារភូមិឃុំមានសុវត្ថិភាព
តាកែវ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សមាជិកអង្គភាពព័ត៌មានអង្គរជ័យ លោក ជា អឿន មានទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បានចុះផ្ដល់សម្ភារៈប្រជាការពារ និងថវិការមួយចំនួនជូនដល់សាលាសង្កាត់រកាក្នុង ស្ថិតនៅក្នុងភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីចែកជូនប្រជាការពារ សម្រាប់ប្រើប្រាស់ក្នុងការចុះបំពេញការងារភូមិឃុំមានសុវត្ថិភាពជូនប្រជាជននៅក្នុងភូមិ។
សម្ភារៈទាំងនោះរួមមាន អាវចំណាំងប្លាតចំនួន ១៧អាវ ដំបងចំណចំណាំងប្លាតចំនួន ១៧ដំបង វិទ្យុុទាក់ទងចំនួន ៥ដើម និងថវិការចំនួន ៤០០.០០០ រៀល ផងដែរ។
ក្នុងឱកាសចុះផ្ដល់សម្ភារៈប្រជាការពារជូនដល់សាលាសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក៏មានការអញ្ជើញចូលរួមពីចៅសង្កាត់លោក ផង់ ពិន មេប៉ុស្តិ៍រកាក្នុង លោក ង៉ែត សុខ មន្រ្តីក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរភូមិ លោក ជួប ចាន់រិទ្ធ និងមន្ត្រីប្រជាការពារភូមិព្រៃព្រហ្មជាច្រើននាក់ទៀត។
លោក ផង់ ពិន ដែលជាចៅសង្កាត់រការក្នុង បានធ្វើការថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សមាជិកអង្គភាពព័ត៌មានអង្គរជ័យ លោក ជា អឿន ដែលបានលះបង់ពេលវេលា និងបានចុះមកផ្ដល់អំណោយសម្ភារៈប្រជាការពារ និងថវិការមួយចំនួនជូនដល់សាលាសង្កាត់រកាក្នុងរបស់លោក ដើម្បីចាត់ចែងជូនមន្ត្រីប្រជាការពារសម្រាប់ចុះបំពេញការងារភូមិឃុំមានសុវត្ថិភាពជូនប្រជាជននៅក្នុងភូមិ។
សូមបញ្ជាក់ផងដែរថា លោក ជា អឿន បានចាត់ចែងផ្ដល់សម្ភារៈប្រជាការពារភ្លាមៗ ក្រោយមានការស្នើសុំដោយផ្ទាល់ពីលោក ឌឹម ដៀប ដែលជាអនុប្រធានភូមិ ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្
តតាកែវ។