
ម្ដាយកចិត្តខ្មៅទាញពូថៅកាប់កូនបង្កើតរបស់ខ្លួនបណ្ដាលអោយស្លាប់យ៉ាងអណោចអធ័ម
ករណីឃាតកម្មបង្កឡើងដោយម្ដាយចិត្តខ្មៅកាប់សម្លាប់កូនបង្កើតនិងពូថៅដៃ បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាង អណោចអធម
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នាវេលាម៉ោង២:២០ នាទីថ្ងៃរសៀល ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានករណីឃាតកម្មមួយបានកើតឡើងទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារម្តាយបង្កើតជាអ្នកសំលាប់។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញកន្លែងកើតហេតុនេះ។
យោងទៅតាមសម្ដីរបស់ប្រពន្ធជនរងគ្រោះបានបញ្ជាក់ប្រាប់ដល់អង្គភាពសារព័ត៌មានអង្គរជ័យថា÷ មុនពេលកើតហេតុគឺមានការឈ្លោះប្រកែកគ្នាតិចតួចនៅក្នុងគ្រួសារ ក៏ប៉ុន្តែមិនបានប៉ុន្មានផងក៏ស្រាប់តែម្ដាយបង្កើតរបស់ជនរងគ្រោះនោះបានទាញពូថៅមកកាប់ក្បាលកូនបង្កើតរបស់ខ្លួនជាច្រើនពូថៅ រយាស់បែកក្បាលហូរឈាមប្រសាចពេញផ្ទះ បណ្ដាលអោយជនរងគ្រោះនោះស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះនោះភ្លាមៗតែម្ដង។ បន្ទាប់ពីកាប់សម្លាប់កូនបង្កើតរបស់ខ្លួនអោយស្លាប់ហើយនោះ ជនល្មើសរូបនេះក៏រត់គេចខ្លួនបាត់ស្រមោល។
នៅក្នុងករណីកើតហេតុខាងលើនេះ មន្ត្រីជំនាញបានធ្វើកោសល្យវិច្ច័យ ដើម្បីបញ្ជូនសំណុំរឿងនេះទៅតុលាការ ដើម្បីតាមចាប់ជនដៃដល់ដែលជាម្ដាយបង្កើតមកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
គឺអ្វីដែលគួរឲ្យសង្វេគទៀតនោះគឺ កូនស្រីរបស់ជនដែលស្លាប់ត្រូវបានកំព្រាឪពុក ចំណែកឯប្រពន្ធរបស់ជនរងគ្រោះត្រូវក្លាយជាស្រ្តីមេម៉ាយ ដោយក្ដីសោកស្តាយ និងគួរអោយអាណិតអាសូរជាទីបំផុត។
អត្ថបទដោយ: Dineol