ព័ត៌មានថ្មីៗ

ពត៌មានកីឡាអន្តរជាតិ៖

ជ័យជំនះ១ទល់និង០​ ធ្វេីអោយក្រុម​ FC Bayern Munchen ក្លាយជាម្ចាស់ជេីងឯក

​ ​ ក្រោយជំនួបដ៏ក្តៅគគុករវាងក្រុម​ Bayern និង​ Paris កាលពីវេលាម៉ោង២រំលងអាធ្រាត្រ​ ក្នុងការប្រគួតវគ្គផ្តាច់ព្រាត់ពានរង្វាន់​ UEFA Campions League រដូវកាល២០១៩​ ២០២០នេះ​ បានរកឃេីញម្ចាស់ជេីងឯកហេីយ​ គឺក្រុមមកពីលីកកំពូលអាល្លឺម៉ង់​ FC Bayern Munchen។

​ ​ ក្រុមទាំងពីរបានសម្រុកគ្នាទៅវិញទៅមក​យ៉ាងគួរអោយជក់ចិត្តប៉ុន្តែមិនមានគ្រាប់បាល់កេីតឡេីយទេក្នុងវគ្គទីមួយ​ តែដោយឡែកក្នុងវគ្គទីពីរ​ នាទីទី៥៩​ កីឡាករខ្សែរបម្រេីសញ្ជាតិបារាំង​ ​Kingley Coman របស់ក្រុុម​ Bayern បានតែតបាល់បញ្ចូលទីយ៉ាងស្អាត​ ដែលចេញពីការបញ្ជូនរបស់ខ្សែរការពារ​សញ្ជាតិអាល្លឺម៉ង Kimmich។ ហេីយគ្រាប់បាល់មួយគ្រាប់នេះហេីយជាគ្រាប់បាល់​ជ័យជំនះដែលធ្វេីអោយក្រុម​ FC Bayern Munchen ក្លាយជាម្ចាស់ជេីងឯក​ពានរង្វាន់ទ្វីបអុឺរ៉ុប​ UEFA Champions League ជាលេីកទីប្រាំពីររបស់ខ្លួន។

អត្ថបទដោយ​:​ សំ​ ចាន់ថុល