ឈ្មោះ: ក្បាលស្ពាន (សហស្រលិង្គ) រជ្ជកាល: ព្រះបាទសូរ្យវរ្ម័នទី ១, ព្រះបាទឧទយាទិត្យវរ្ម័នទី ២

ឈ្មោះ: ក្បាលស្ពាន (សហស្រលិង្គ)
រជ្ជកាល: ព្រះបាទសូរ្យវរ្ម័នទី ១, ព្រះបាទឧទយាទិត្យវរ្ម័នទី ២
កាលបរិច្ឆេទ: សតវត្សទី ១១ (១០០២-១០៥០ សូ.វ.ទី១ / ១០៥០-១០៦០ ឧ.យ.វ.ទី២)
ឧទ្ទិសថ្វាយ: ព្រះសិវៈ, ព្រះវិស្ណុ
ស្ថាបត្យកម្ម: បាពួន
ទីតាំង: សៀមរាប។

ក្បាលស្ពានមានចម្ងាយ ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រហែល ១៧-១៨ គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ ១០០០, និងមានផ្លូវឡើងភ្នំប្រវែង ១៥០០ ម៉ែត្រ (ពីក្រោមឡើងទៅលើភ្នំ)។ កន្លែង​នេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុងស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន ចម្លាក់ទាំងនោះភាគច្រើនសាងឡើងពីសតវត្សទី ១១ នៃគ្រិស្តសករាជ។ ក្បាល​ស្ពាន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ ព្រះបាទសូរ្យវរ្ម័នទី ១, និងស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទយាទិត្យវរ្ម័នទី ២។

ប្រជាជនមានជំនឿ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះគឺជាប្រភពនៃការចម្រុងចម្រើនននិងត្រជាក់ត្រជុំ ហើយម្យ៉ាងទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់រយដែល​ស្នង​ ព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះមកក្រោមរហូតដល់ទឹកធ្លាក់ មានប្រវែង ១៥០ ម៉ែត្រ។ ដូចេ្នះហើយបានជាសិលាចារឹក សំស្រ្កឹត ហៅទីនេះថា «សហស្រលិង្គ» (លិង្គ១០០០)។ កន្លែងខ្លះក៏មានឆ្លាក់យោនីជាបល្ល័ង្គភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ ២០០ ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ជាំងខ្លះៗផង។ ក្រៅពីនេះមានចម្លាក់ជាច្រើនកនែ្លងមានរូប ព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រ នាអន្តរកប្បមួយ។
ទឹកដែលហូរកាត់ព្រមទាំងទទួលមន្តពីចម្លាក់ អស់​ទាំង​នេះ​ហើយដែលបង្កើតជា ស្ទឹងឬស្សី ហើយបែកមកជា ស្ទឹងពួក និងស្ទឹងសៀមរាប៕

#ក្បាលស្ពាន
#អក្សរសាស្រ្តខ្មែរ