Ronaldo ត្រូវតតាំងជាមួយ​ Messi ក្នុងវគ្គចែកពូល​ UCL ជាលេីកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់

Ronaldo ត្រូវតតាំងជាមួយ​ Messi ក្នុងវគ្គចែកពូល​ UCL ជាលេីកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់

​ ​ ពានរង្វាន់បាល់ទាត់ទ្វីបអុឺរ៉ុប​ UEFA Campion League រដូវកាល២០២០​-២០២១​ បានចាប់ពូលបែងចែកក្រុមរួចរាល់ហេីយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ការចាប់ពូលសម្រាប់រដូវកាលថ្មីនេះគេសង្កេតឃេីញមិនមានពូលមរណះនោះទេ​ ប៉ុន្តែមានពូលមួយដែលធ្វេីអោយអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក​ ទន្ទឹម​រង់ចាំទស្សនា​ គឺពូល​G ដោយសារក្នុងពូលនោះមានក្រុម Juventus និងក្រុម​ Barcelona។
​ វាជាលេីកដំបូងហេីយក្នុងប្រវត្តិសាស្រ្តបាល់ទាត់ហេីយដែល Ronaldo ត្រូវតតាំងជាមួយ​ Messi ក្នុងវគ្គចែកពូល។ ពួកគេទាំងពីរធ្លាប់ជួបគ្នាបីដងហេីយក្នុងពានរង្វាន់UCL ដោយលេីកទីមួយ​ឆ្នាំ២០០៨ ក្នុងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ Ronaldo លេងនៅក្រុម​ Manchester United ហេីយបានយកឈ្នះ១-០​ លេីកទីពីរឆ្នាំ២០០៩​ វគ្គផ្តាច់ព្រ័ត្រ​​ Barcelona បានយកឈ្នះ​ ២-០​ និងលេីកទីបី​ Ronaldo លេងនៅក្រុម​Real Madrid ឆ្នាំ​២០១១​ ក្នុងវគ្គ​ ៤ក្រុមចុងក្រោយ​ Barcelona យកឈ្នះ៣-១។
បច្ចុប្បន្ន​ Ronaldo លេងនៅក្រុម​ Juventus និង​Messi លេងនៅក្រុម​ Barcelona ដដែល​ គួរបញ្ចាក់ផងដែរថាពួកគេមិនដែលជួបតតាំងគ្នាទេក្នុងវគ្គចែកពូល។

អត្ថបទដោយ​ សំ​ ចាន់ថុល