ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តការតាមដាន និងត្រួតពិនិត្យក្លឹបកម្សាន្ត ដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តការតាមដាន និងត្រួតពិនិត្យក្លឹបកម្សាន្ត ដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការ គ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅ រាជធានីភ្នំពេញក្រោមកិច្ចសហការក្នុងភាពជាដៃគូ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF (អាអ៊ីអឹមអេហ្វ) កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមបានមានប្រសាសន៍ថា យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេច យើងទេ។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវបន្តការផ្សព្វផ្សាយឱ្យបងប្អូន ប្រជា ពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺ-១៩នេះ និងបន្តតាមដាននៅក្នុងមូលដ្ឋាន របស់ខ្លួន ពាក់ព័ន្ធនឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលអាចធ្វើឱ្យរីក រាលដាលនៃជំងឺកូវីដ-១៩នេះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា សម្រាប់ការរៀបចំសិក្ខាសាលាក្នុងពេលនេះគឺជាផ្នែក មួយនៃការអនុវត្តន៍គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះស្ថានភាពបន្ទាន់ ក្នុងនោះ រយៈពេលកន្លងមកក្រុមការងារអនុវត្តន៍គម្រោងនៃសមាគមAIMFសហការជាមួយនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបើកវគ្គបណ្ដុះបណ្ដាលចំនួន០៩លើករួចមកហើយ ដោយផ្ដោត សំខាន់លើស្ថានភាពទូទៅជំងឺកូវីដ-១៩ វិធានការការពារការចម្លងរោគ ការប្រើប្រាស់ សម្ភារការពារខ្លួន ការប្រមូលវេចខ្ចប់ និងការដឹកជញ្ជូនសំណាករបស់អ្នកជំងឺកូវីដ-១៩ ។