កម្ពុជា នឹងមានការធ្លាក់ភ្លៀងបន្តជាច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីធម្យមទៅច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ
កម្ពុជា នឹងមានការធ្លាក់ភ្លៀងបន្តជាច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីធម្យមទៅច្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ
កម្ពុជា នឹងមានការធ្លាក់ភ្លៀងបន្តជាច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីធម្យមទៅច្រើន ដែលធ្វើឲ្យបណ្តា ខេត្តភាគពាយ័ព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាសស្ត្រ ជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញអាចបន្តមានជំនន់ទឹកភ្លៀង បន្ថែមទៀត។
យោងតាមសេចក្តីប្រកាសស របស់ក្រសួងធនធានទឹក និងឧត្តុនិយម ក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីកាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍ ជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញថាកម្ពុជា កំពុងស្ថិត នៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្ត ទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម នៅចុងនៃប្រព័ន្ធសម្ពាធទាប និងវិវត្តន៍ប្រែប្រួលជាបន្តបន្ទាប់។
អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ។ ហេតុដូចនេះ សូមប្រជាពលរដ្ឋទាំងអស់បង្កើននៅការប្រុងប្រយ័ត្ន បន្ថែមទៀតផងដែរ៕ អត្ថបទ ឌីណែល