សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋកុំអោយជឿលើការឃោសនា របស់បុគ្គល «ជា សុខហេង» ហៅ «គ្រូពេទ្យទេវតា» ហើយកុំអោយជឿផ្ដេសផ្ដាស

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋកុំអោយជឿលើការឃោសនា របស់បុគ្គល «ជា សុខហេង» ហៅ «គ្រូពេទ្យទេវតា» ហើយកុំអោយជឿផ្ដេសផ្ដាស

ភ្នំពេញ)៖ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់បុគ្គល «ជា សុខហេង» ហៅ «គ្រូពេទ្យទេវតា» ព្រោះគាត់មិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡេីយ។

លោករដ្ឋមន្រ្តី បានស្នើឱ្យបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និងទង្វេីព្យាបាលអ្នកជំងឺដោយមិនត្រឹមត្រូវជាបន្ទាន់ ហេីយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បេីនៅតែបន្តធ្វេីការបោកប្រាស់គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត។