សូមចូលរួមអបអរសាទរចំពោះអ្នកស្រី ពុធ ធីតា ដែលជាស្ត្រីដំបូងបង្អស់បានក្លាយទៅជាប្រធានក្លិបបាល់ទាត់ ដោយបានឈ្នះពានរង្វាន់មិតហ្វូន ជាម្ចាស់ជើងឯក ប្រចាំលីគ កំពូលនៃប្រទេសកម្ពុជា
ថ្ងៃចេញផ្សាយៈ 28/10/2020
#នេះជាមោទនៈភាពបំផុតចំពោះស្ត្រីខ្មែរ
សូមចូលរួមអបអរសាទរចំពោះអ្នកស្រី ពុធ ធីតា ដែលជាស្ត្រីដំបូងបង្អស់បានក្លាយទៅជាប្រធានក្លិបបាល់ទាត់ ដោយបានឈ្នះពានរង្វាន់មិតហ្វូន ជាម្ចាស់ជើងឯក ប្រចាំលីគ កំពូលនៃប្រទេសកម្ពុជា នាពេលថ្មីៗនេះ។
នាយប់ថ្ងៃអាទិត្យ ទី២៥ ខែតុលា ២០២០ កន្លងមក ជាថ្ងៃបញ្ចប់ការប្រកួតលីគកំពូលប្រចាំប្រទេសកម្ពុជា ដោយមានជំនួបក្លឹប ភ្នំពេញក្រោន ប្រកួតជាមួយក្លឹប បឹងកេត ជាលទ្ធផលស្មើគ្នា(១-១) បានធ្វើឲ្យក្លិបបឹងកេតឈរនៅលំដាប់លេខ ១ ក្នុងលីកនៃពាន់រង្វាន់មិតហ្វូន ដោយមានពិន្ទុ (៤១)។
សបញ្ជាក់ឱ្យឃើញថា ស្រ្តី គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការចូលរួមលើកស្ទួយលើគ្រប់វិស័យ នាយុគសម័យពហុបច្ចេកវិទ្យាទំនើបនេះ៕