សូមជម្រាបជាដំណឹង! ស្តីពីវិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬ សិស្សានុសិស្សដែលមានការពាក់ព័ន្ធ និងដំណើរទស្សនៈកិច្ចផ្លូវការរបស់គណៈប្រតិភូ នៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជា
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំនាមុននេះបន្តិច តាមរយៈវិធានការសម្រាប់គ្រឹះស្ថានសិក្សាដែលមានបុគ្គលិក ឬសិស្សានុសិស្ស ដែលមានការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូនៃប្រទេសហុងគ្រីនៅកម្ពុជាបានឱ្យដឹងថា៖
ចំពោះគ្រឹះស្ថានសិក្សាដែលមានបុគ្គលិកបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៃប្រទេសហុងគ្រី កាលពីពេលថ្មីៗនេះ ដែលបានរកឃើញមានផ្ទុកកូវីដ១៩ នោះ នឹងត្រូវផ្អាកដំណើរការបង្រៀននៅសាលារយៈពេល១៤ថ្ងៃ ដោយប្តូរមកបង្រៀននៅតាមប្រព័ន្ធអនឡាញវិញ។
ហើយបុគ្គលឬបុគ្គលិកដែលពាក់ព័ន្ធនោះ ក្រសួងតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃដោយខ្លួនឯងផងដែរ៕
ចង់ជ្រាបច្បាស់សូមអានសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា