ក្រសួង អប់រំយុវជននិងកីឡាបានសម្រេចផ្អាកដំណើរការសិក្សាសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលរយៈពេល ២សប្តាហ៏ជាបណ្តោះអាសន្ន
ថ្ងៃចេញផ្សាយៈ 08/11/2020
យោងតាមសេចក្ដីជូនដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ក្រសួងសម្រេចផ្អាកដំណើរការសិក្សាសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលរយៈពេល ២សប្តាហ៏ជាបណ្តោះអាសន្ន ដោយរង់ចាំលទ្ធផលធ្វើតេស្តរកកូវីដ-១៩ ចំពោះអ្នកដែលបានទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយរដ្ឋមន្រ្តីការបរទេស និងគណៈប្រតិភូនៃប្រទេសហុងគ្រី។