ពាក់ស្បែកជើងកែងចោតខ្ពស់ៗពេក បង្ករផលប៉ះពាល់អ្វីខ្លះដល់សុខភាពស្រី្ត?
ពាក់ស្បែកជើងកែងចោតខ្ពស់ៗពេក បង្ករផលប៉ះពាល់អ្វីខ្លះដល់សុខភាពស្រី្ត?
១) ឈឺខ្នង៖ នៅពេលអ្នក ពាក់ស្បែកជើងកែង គឺងាយនឹងឈឺខ្នង ដោយសារតែខំប្រឹង ដើរជាមួយកែងខ្ពស់ពេក។ ដូច្នេះអ្វីដែលល្អ សម្រាប់អ្នក អ្នកគួរតែព្យាយាម ស្បែកជើងសង្រែកៗទាប ដែលវាមិនធ្វើឲ្យ ខ្នងរបស់អ្នក រោយចុកស្រពន់ខ្លាំង។
២) ឈឺប្រអប់ជើង៖ ជាការពិត ការពាក់ស្បែកជើងកែង គុណប្រយោជន៍របស់វា គឺធ្វើឲ្យរូបរាងរបស់ អ្នកស្រឡូនស្អាត ប៉ុន្តែវាមិនបានផ្តល់ នូវភាពស្រណុកសម្រាប់ ប្រអប់ជើងរបស់អ្នកនោះឡើយ។ នៅពេលអ្នកព្យាយាម ប្រឹងដើរ រឺក៏រត់ ជាមួយនឹងស្បែកជើងកែង ក្នុងរយៈ ពេលយូរ លទ្ធផល ដែលអ្នកទទួលបាន គឺមានស្នាម ពណ៌លឿងតូចៗ នៅលើប្រអប់ជើងរបស់អ្នក ជាក់ជាមិនខាន។
៣) ឈឺកំភួនជើង៖ ការពាក់ស្បែកជើងកែង បានធ្វើឲ្យ អ្នកឈឺចាប់ត្រង់ កំភួនជើងរបស់អ្នក យ៉ាងខ្លាំង។ មិនត្រឹមតែ មានការអាការៈ ឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ សរសៃវែនឡើងរីកធំ ផងដែរ។
៤) កោងឆ្អឹងខ្នង៖ អ្នកប្រហែលជា មិនដែលចាប់អារម្មណ៍ទៅលើ ការពាក់ស្បែកជើងកែង ក៏អាចធ្វើឲ្យ មានបញ្ហា លើឆ្អឹងខ្នងបានផងដែរ។ ជាពិសេស ការពាក់ស្បែក ជើងចោតខ្លាំងនោះ វានឹងធ្វើឲ្យ ឆ្អឹងខ្នងរបស់អ្នក មានលក្ខណៈ កោងបន្តិចម្តងៗ។
៥) ខ្ចឹបសរសៃឈាមរបស់អ្នក៖ ស្បែកជើងកែងនិមួយៗ តែងតែរចនាឡើង ជាមួយនឹងម៉ូត ស្ទាយគ្រប់ប្រភេទ ដូចជា មានលក្ខណៈស្រួចវែង ស្រួចបែបស្តើងជាដើម ដែលជាបញ្ហាធ្វើឲ្យ ប្រអប់ជើងរបស់អ្នក មានទំរង់ មិនធម្មជាតិ ឬខុសធម្មតា ដើម្បីសម្របទៅតាម ម៉ូតស្បែកជើង និងទាំងនេះអាចធ្វើឲ្យប៉ះពាល់ ទៅដល់សរសៃឈាម របស់អ្នកផងដែរ។
Source : បន្ទប់ពិគ្រោះព្យាបាលជម្ងឺនិរន្តរ៍