ព័ត៌មានថ្មីៗ

លួត​ សុផល​ ដែលល្បីថាទាត់គល់ដូងមិនចេះឈឺនោះនិងឡើងប្រកួតផ្លូវការលើកទី១ សប្សប្ដាហ៍នេះ

បុរស​ដែល​ល្បី​តាម​បណ្ដាញ​សង្គម​ហ្វេសបុក​ទាត់​គល់​ដូង​ប៉ុន្មាន​ខែ​មុន​ ឥលូវ​ថ្ងៃ​អាទិត្យ​នេះ​នឹង​ត្រូវ​ឡើង​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​លើ​សង្វៀន​ TOWN​ ជា​មួយ​កីឡាករ​ ពេជ្រ ​បណ្ដិត។​

អ្នក​តាមដាន​គុន​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​ និង​កំពុង​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​លើ​សង្វៀន​របស់​ លួត​ សុផល​ ឬ​បុរស​គល់​ដូង​ ថា​មាន​សមត្ថភាព​ល្អ​ដូច​ទៅ​ហ្នឹង​ការ​ថត​បង្ហាញ​ក្នុង​ហ្វេសបុក​ពី​មុន​ដែរ​ទេ។​ បន្ទាប់​ពី​បាន​ចូល​ហ្វឹកហាត់​ត្រឹមត្រូវ​ជា​មួយ​ សេន​ ប៊ុនថេន​ និង​ បឺត​ ខាំ​ ថ្មីៗ​នេះ​គេ​មើល​ឃើញ​ថា​ លួត​ សុផល​ មាន​សមត្ថភាព​រីកចម្រើន​គួរសម​ ដូច​ជា​ទាត់​ត្រឹមត្រូវ​តាម​ទម្រង់​ និង​ចេញ​កណ្ដាប់ដៃ​បាន​ល្អ។​

រំលឹក​ដែរ​ថា​ កីឡាករ​ លួត​ សុផល​ នឹង​ត្រូវ​ឡើង​ប្រកួត​ទី១​ របស់​ខ្លួន​ជា​មួយ​ ពេជ្រ ​បណ្ឌិត​ នៅ​ថ្ងៃ​អាទិត្យ​ ទី១០​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​លើ​សង្វៀន​ TOWN។​ លួត​ សុផល​ បច្ចុប្បន្ន​នេះ​កំពុង​ហ្វឹកហាត់​ជា​មួយ​ សេន​ ប៊ុនថេន​ និង​ បឺត​ ខាំ៕​