តំបន់ក្រុមជនជាតិភាគតិចមួយក្រុម(វប្បធម៌ស្រដៀងខ្មែរ)ដែលស្ថិតនៅភាគនារតីនៃខេត្ត យូណាន ប្រទេសចិន ដែលជាប់ព្រំដែនឡាវ និង មីយ៉ាន់ម៉ា(ភូមា)
ងាកមកស្គាល់តំបន់ក្រុមជនជាតិភាគតិចមួយក្រុម(វប្បធម៌ស្រដៀងខ្មែរ)ដែលស្ថិតនៅភាគនារតីនៃខេត្ត យូណាន ប្រទេសចិន 🇨🇳ដែលជាប់ព្រំដែនឡាវ និង មីយ៉ាន់ម៉ា(ភូមា) ។
តំបន់នេះស្ថិតនៅតាមបណ្តោយទន្លេមេគង្គ ដែលមានទីក្រុង ឬ ទីប្រជុំជនឈ្មោះ Jinghong ។ តំបន់នេះមានផ្ទៃក្រឡា 19 700គីឡូម៉ែត្រការ៉េ និង ប្រជាជន1.12លាននាក់ ។ វប្បធម៌ ទំនៀមទម្លាប់ និង ភាសាស្រដៀងទៅនឹង ជនជាតិ Shan(ភូមា) Tai(ឡាវ ថៃ)។
មុនឆ្នាំ1886 វាជាផ្នែកមួយនៃរាជវង្សខនបាង(ប្រទេសភូមា) បន្ទាប់មកចក្រភពអង់គ្លេសបានមកដាក់អាណានិគមមកលេីប្រទេសភូមានៅពេលនោះ ស្រាប់តែរាជវង្សឈិង(ប្រទេសចិន)បានធ្វេីការឈ្លានពានមកលេីទឹកដីនេះដេីម្បីគ្រប់គ្រង និង បានក្លាយជាផ្នែកមួយរបស់ នគរតៃលុង នៃរាជាណាចក្រ ឈៀងហុង ដែលជារាជាណាចក្រមួយក្នុង រាជវង្ស ឈិង (ចិន) ។
តំបន់នេះក៏មានភាពច្របូកច្របូលខ្លះៗរហូតដល់ឆ្នាំ1949 ដែលជាឆ្នាំរបស់បក្សកំម្មុយនីសចិនបានធ្វេីសង្រ្គាមទទួលបានជ័យជំនះក្នុងការគ្រប់គ្រងតំបន់ជាច្រេីនរបស់រាជវង្ស ឈិង និង រាជាណាចក្រតូចផ្សេងៗដែលនៅក្បែរ រហូតដល់ក្រុមរាជវង្ស ឈិង ទាំងមូលបាត់បង់ទាំងអំណាចរាជវង្ស និង ដួលរលំអស់ទឹកដីក្នុងការគ្រប់គ្រង ហេីយក៏មានអ្នកគាំទ្រមួយចំនួនរបស់រាជវង្សឈិងបានភៀសខ្លួនចេញពីទឹកដីចិនទាំងមូលទៅសំងំនៅលេីកោះមួយដែលមិនទាន់មានមនុស្សរស់នៅច្រេីនពេលនោះ (ដែលយេីងស្គាល់ថា កោះតៃវ៉ាន់)។
តាំងពីពេលនោះមក ទឹកដីចិនទាំងមូលធ្លាក់ចូលកណ្តាប់ដៃក្រោមការគ្រប់គ្រងរបស់ បក្សកំម្មុយនីសចិនរហូតដល់សព្វថ្ងៃ ។