សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញថ្លែងសារលិខិតទៅកាន់ជនរួមជាតិ ជាពិសេសលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិត យុវជនយុវនារីថា ថ្ងៃទី១១ខែមករាឆ្នាំ ២០២១ នេះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញថ្លែងសារលិខិតទៅកាន់ជនរួមជាតិ ជាពិសេសលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិត យុវជនយុវនារីថា ថ្ងៃទី១១ខែមករាឆ្នាំ ២០២១ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀននិងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស និស្សិតនិងជាកុលបុត្រកុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នាបន្ទាប់ពីបានឆ្លងកាត់និងទទួលនូវបទពិសោធន៍ នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩- ២០២០ កន្លងមកនេះ ទោះបីក្នុង រូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ។