សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវដល់គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ផ្សព្វផ្សាយឱ្យបានទូលំទូលាយសម្រាប់ការចូលរៀនរបស់កុមារ
ថ្ងៃចេញផ្សាយៈ 12/01/2021
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវដល់គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។