ម៉ិកស៊ិក ស្វាគមន៍ចំពោះ បទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតីអាមេរិកថ្មី ក្នុងការបញ្ឈប់សាងសង់ជញ្ជាំងព្រំដែន
បរទេស៖លោក Marcelo Ebrard រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ិកបានស្វាគមន៍បទបញ្ជាប្រតិបត្តិថ្មី របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីបញ្ឈប់ការសាងសង់ ជញ្ជាំងនៅតាមព្រំដែនរវាងអាមេរិក – ម៉ិកស៊ិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកប្រជាធិបតេយ្យលោក Biden បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករា។ ប៉ុន្មានម៉ោងបន្ទាប់ពីពិធីសម្ពោធតំណែង (ស្បថចូលកាន់តំណែង) លោកបានចាប់ផ្តើមធ្វើសេចក្តីបញ្ចប់នូវបទបញ្ជាប្រតិបត្តិចំនួន ១៧ ដែលបញ្ច្រាសពីគោលនយោបាយខ្លះៗរបស់លោក ដូណាល់ ត្រាំ។
លោក Ebrard បានសរសេរភ្លាម បន្ទាប់ពីបទបញ្ជាប្រតិបត្តិត្រូវបានចុះហត្ថលេខាលោក Biden “ ម៉ិចស៊ិកូសូមស្វាគមន៍ដល់ការបញ្ចប់ការសាងសង់ជញ្ជាំងគំនិតផ្តួចផ្តើមអន្តោប្រវេសន៍ដើម្បីគាំទ្រដល់ (សកម្មភាពរារាំងសម្រាប់ការមកដល់កុមារភាព)DACA និងផ្លូវឆ្ពោះទៅរកសញ្ជាតិពីរ “។
កម្មវិធី DACA ផ្តល់សិទ្ធិស្នាក់នៅបណ្តោះអាសន្ន និងសិទ្ធិការងារ ដល់ជនអន្តោប្រវេសន៍ ដែលត្រូវបានគេនាំទៅសហរដ្ឋអាមេរិក ដោយខុសច្បាប់ ក្នុងនាមជាកុមារ៕