ប្រធានាធិបតីរុស្ស៊ី លោកពូទីន ចេញមុខថ្កោលទោស ចំពោះការតវ៉ាឱ្យដោះលែងមេបក្សប្រឆាំងលោក Navalny
ថ្ងៃចេញផ្សាយៈ 26/01/2021
ប្រធានាធិបតីរុស្ស៊ី លោកពូទីន ចេញមុខថ្កោលទោស ចំពោះការតវ៉ាឱ្យដោះលែងមេបក្សប្រឆាំងលោក Navalny
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោស ការតវ៉ាប្រឆាំងកាលពីចុងសប្តាហ៍ ដែលបានទាមទារឱ្យដោះលែងអ្នករិះគន់វិមានក្រឹមឡាំង គឺលោក Alexei Navalny ដោយលោកបានហៅវាថាជាអំពើគ្រោះថ្នាក់ និងខុសច្បាប់ ខណៈក្រុមសម្ព័ន្ធមិត្តបក្សប្រឆាំងនយោបាយបាននិយាយថា ពួកគេគ្រោងនឹងធ្វើការតវ៉ាម្តងទៀត នៅថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។