សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ថ្ងៃចេញផ្សាយៈ 01/02/2021
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យយល់ព្រមតបតាមសេចក្តីក្រាបបង្គំស្នើសុំពីសំណាក់ លោក ឆាំង យុ នាយក នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានសឹ្លករឹត ស្តីអំពីគម្រោងវឌ្ឍនភាពការងារ នៃ«បណ្ណាល័យ សម្តេចម៉ែ» ដោយមានការសម្តែងសិល្បៈ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ដែលជាសិល្បៈបង្កប់នូវគ្រាប់ពូជនៃភាពថ្លៃថ្នូរមួយគ្មានព្រំដែន និងរបាំសហសម័យ ក្នុងការលើកស្ទួយតម្លៃសិល្បៈ និងវប្បធម៌ជាតិខ្មែរដើម្បីផ្សព្វផ្សាយជូនភ្ញៀវជាតិ និងអន្តរជាតិ។