សហរដ្ឋអាមេរិកសម្រេចផ្តាចជំនួយ ពីមីយ៉ាន់ម៉ាដោយរកឃើញថា លោកស្រី អ៊ុង សានស៊ូជី ដែលជាមេដឹកនាំគណបក្សកាន់អំណាចភូមា និងលោក Win Myint ដែលជាប្រមុខរដ្ឋាភិបាលជាប់ឆ្នោត ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធា”
សហរដ្ឋអាមេរិកសម្រេចផ្តាចជំនួយ ពីមីយ៉ាន់ម៉ាដោយរកឃើញថា លោកស្រី អ៊ុង សានស៊ូជី ដែលជាមេដឹកនាំគណបក្សកាន់អំណាចភូមា និងលោក Win Myint ដែលជាប្រមុខរដ្ឋាភិបាលជាប់ឆ្នោត ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធា”។
កាលពីថ្ងៃអង្គារទី២ខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោនបានកំណត់ជាផ្លូវការថា យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារ ហើយតម្រូវឲ្យបញ្ចប់ការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកដល់រដ្ឋាភិបាល។
ដោយប្រើឈ្មោះកាលពីអតីតរបស់មីយ៉ាន់ម៉ា មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា “បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់លើអង្គហេតុ និងកាលៈទេសៈ យើងបានវាយតម្លៃថា លោកស្រី អ៊ុង សានស៊ូជី ដែលជាមេដឹកនាំគណបក្សកាន់អំណាចភូមា និងលោក Win Myint ដែលជាប្រមុខរដ្ឋាភិបាលជាប់ឆ្នោត ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធា”។
មន្ត្រីដដែលបាននិយាយថា “យើងបន្តអំពាវនាវដល់ថ្នាក់ដឹកនាំយោធាភូមាឲ្យដោះលែងពួកគេនិងសង្គមស៊ីវិលដែលត្រូវបានឃុំខ្លួនទាំងអស់ ព្រមទាំងមេដឹកនាំនយោបាយជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ”។
មន្រ្តីក្រសួងការបរទេសបាននិយាយថា “ទីក្រុងវ៉ាស៊ីនតោននឹងរក្សាកម្មវិធីមនុស្សធម៌រាប់បញ្ចូលទាំងសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាផងដែរ ប៉ុន្តែក៏នឹងធ្វើការពិនិត្យទូលំទូលាយលើជំនួយរបស់យើងទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ”៕