ប្រទេសមីយ៉ាន់ម៉ា បានឃើញការតវ៉ាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពលជាងមួយទសវត្សរ៍មកនេះ ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋប្រហារយោធា និងបានទាមទារឱ្យដោះលែងមេដឹកនាំជាប់ឆ្នោតគឺលោកស្រីអ៊ុងសាន ស៊ូជី ។
ថ្ងៃចេញផ្សាយៈ 08/02/2021
ប្រទេសមីយ៉ាន់ម៉ា🇲🇲បានឃើញការតវ៉ាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋប្រហារយោធា និងបានទាមទារឱ្យដោះលែងមេដឹកនាំជាប់ឆ្នោតគឺលោកស្រីអ៊ុងសាន ស៊ូជី ។
នៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២១ នេះហ្វូងបាតុករបានស្រែកនៅទីក្រុងយ៉ាហ្គនថា “យើងមិនចង់បានរបបផ្តាច់ការយោធាទេ ។ យើងចង់បានប្រជាធិបតេយ្យ” ។ ការប្រមូលផ្តុំគ្នាបែបនេះក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងជាច្រើនទៀតផងដែរ ។
ការប្រើប្រាស់អ៊ីនធឺណិតឥឡូវនេះត្រូវបានតភ្ជាប់ឡើងវិញហើយ បន្ទាប់ពីការដាច់ភ្លើងរយៈពេលមួយថ្ងៃ ។
កងទ័ពមិនទាន់បានធ្វើអត្ថាធិប្បាយអំពីការប្រឆាំងកាន់តែខ្លាំងឡើងចំពោះរដ្ឋប្រហារនៅថ្ងៃច័ន្ទនេះទេ ។