កងកម្លាំងការពារព្រំដែនម្នាក់បានស្លាប់ដោយចងកចង សួរថាតើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬ #ជាកំហុសគយចលត័តំបន់៥ ……

កងកម្លាំងការពារព្រំដែនម្នាក់បានស្លាប់ថាជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬ #ជាកំហុសគយចលត័តំបន់៥ ……

លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)ក៍ត្រូវគយចលត័តំបន់៥ចាប់ ។

សូមបញ្ជាក់ថារថយន្តនោះម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារការរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះដែលស្ថិតនៅក្នុង ភូមិចំការគ រឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកបានបន្តថាការប្រមូលពន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ មិនគួរដុតអោយខ្លោចរោយអោយឆៅទេ រថយន្តចាស់មួយនេះបានបំរើអង្គភាពមិនតិចទេ លោកពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ក៍ស្តាយយោធិនដែលមានសមត្ថភាពដែរ ក៍មិនលើកទឹកចិត្តអោយកងកំលាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចលត័តំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយ អរគុណ។

គ្រាន់តែរថយន្ត១គ្រឿងសម្រាប់យោធាជិះការពារទឹកដីការពារប្រទេសសោះ ហេតុអ្វីលោកគយខ្វះឡានចាប់មែន? ឡានអត់ពន្ធមានច្រើនណាស់បើកភ្នែកមើលផងរួចចាប់អោយអស់ទៅ

សម្រួលអត្ថបទដោយ ឌីណែល