នារីដ៏ស្អាត វ័យជំទង់ម្នាក់បម្រុងនឹងលោតចូលទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារមិត្តភាពកម្ពុជាចិន តែត្រូវបានបុរសម្នាក់ស្ទុះចាប់ជាប់

នារីដ៏ស្អាត វ័យជំទង់ម្នាក់បម្រុងនឹងលោតចូលទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារមិត្តភាពកម្ពុជាចិន តែត្រូវបានបុរសម្នាក់ស្ទុះចាប់ជាប់

ភ្នំពេញ÷ នាវេលាម៉ោង ១១ និង ២០នាទី រាត្រីថ្ងៃសុក្រ ទី ១២ ខែកុម្ភៈ គ.ស ២០២១ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅលើស្ពានមិត្តភាពកម្ពុជាចិន ដោយមាននារីវ័យជំទង់ម្នាក់(មិនស្គាល់ឈ្មោះនឹងអាយុ) យ៉ាងស្រស់ស្អាត បានជិះកង់បីឥណ្ឌា មិនចាំ(ស្លាកលេខ) មកដល់ចំណុចកើតហេតុខាងលើបានចុះពីលើ កង់បីឥណ្ឌា ក៏រត់ឡើងលើបង្កាន់ដៃស្ពានជ្រោយចង្វា បម្រុងនឹងលោតចុះ ខណៈនោះដែរមានបុរសវ័យកណ្ដាលម្នាក់ ពាក់អាវក្រហម (មិនស្គាល់ឈ្មោះនឹងអាយុ) ឃើញសភាពដូច្នេះ គាត់បានឈប់ម៉ូតូ ក៏ស្ទុះចាប់នារីស្រស់ស្អាតនោះ ទាញទម្លាក់ចុះពីលើបង្កាន់ដៃស្ពានតែម្ដង ។

ក្រោយពេលកើតហេតុឃើញមានអង្គភាពសារព័ត៌មានជាច្រើន ស្ថាប័ននិងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពានជ្រោយចង្វារមិត្តភាពកម្ពុជាចិន ក៏មានការសួរ ទៅនារីវ័យជំទង់នោះ តែមិនដឹងពីមូលហេតុដដែល ក្រោយមកក៏មានការផ្ដល់មតិយោបល់ពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមិត្តភក្កិរបស់នាង និងការផ្ដល់មតិយោបល់បងប្អូនអ្នកសារព័ត៌មាន បានធ្វើឱ្យនាងស្ងប់ចិត្តបន្តិច រួចក៏មិត្តភក្កិរបស់នាងបីឡើងកង់បីឥណ្ឌា ជូនត្រឡប់ទៅផ្ទះរបស់គាត់វិញ។

ព័ត៌មានបឋមពីមិត្តភក្កិនាងបានឲ្យដឹងថា: មូលហេតុបណ្ដាលឲ្យនារីវ័យជំទង់ម្នាក់ គិតខ្លីដូច្នោះ បណ្ដាលមកពីម្ដាយរបស់នាង ជួបការគ្រោះថ្នាក់ចរាចរណ៍កន្លងមក ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ(មិនស្គាល់ឈ្មោះមន្ទីរពេទ្យ)។ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើ ស្ថិតនៅលើស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជាចិន ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

អត្ថបទ នួនវិចិត្រ