អភិបាលរាជធានីភ្នំពេញពង្រឹងវិធានការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ១៩ឱ្យកាន់តែម៉ឺងម៉ាសម្រាប់១៤ខណ្ឌក្នុងរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញពង្រឹងវិធានការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ១៩ឱ្យកាន់តែម៉ឺងម៉ាសម្រាប់១៤ខណ្ឌក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញប្រកាសពង្រឹងវិធានការគ្រប់គ្រងទប់ស្កាត់ជំងឺកូវីដ១៩ឱ្យកាន់តែម៉ឺងម៉ាត់ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ២០កុម្ភៈ ឱ្យទទួលបានជោគជ័យ ដែលធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងកិច្ចប្រជុំពិសេសនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយក ចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ ខណៈអាជ្ញាធរបានចុះបិទទីតំាងដែលមានផ្ទុះជំងឺកូវីដ ១៩ កើនឡើងដល់៧៤ទីតាំងហើយក្នុងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា មកដល់ពេល នេះ មានទីតាំងជាបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងតែសហការជាមួយនឹងក្រសួង សុខាភិបាលដើម្បីឈានទៅបិទអាជីវកម្មជាបណ្តោះអាសន្ន។