ស្រ្តី​ខ្មែរ​ម្នាក់ស្ថិត​នៅក្នុង​ចំណោមមនុស្ស ១៥ នាក់ ដែលឆ្លង​វិរុសកូវិដ ១៩។

ស្រ្តី​ខ្មែរ​ម្នាក់ស្ថិត​នៅក្នុង​ចំណោមមនុស្ស ១៥ នាក់ ដែលឆ្លង​វិរុសកូវិដ ១៩។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដែល​ចេញ​ផ្សាយ​មុន​នេះ​បន្តិច។

ស្រ្តី​ខ្មែរ​នោះ​មាន​វ័យ ២២ ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ។ យោងតាម​​ក្រសួងសុខាភិបាល ក៏​រកឃើញ​ជនជាតិ​ចិន ១៣ នាក់​ទៀត បាន​តេស្ត​មាន​វិរុស​កូវីដ ១៩ ពាក់ព័ន្ធ​​ព្រឹត្តិការណ៍ ២០ កុម្ភៈ។

ក្រសួងសុខាភិបាលបន្តថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង១៤នាក់ មានជនជាតិចិនចំនួន ១៣នាក់ និងជនជាតិខ្មែរម្នាក់។ ចំណែកឯអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសម្នាក់ ដែលឆ្លងកូវី១៩ គឺជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ៣៤៣នាក់កំពុងទទួលការព្យាបាល៕