សូមក្រាបបង្គំថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អ បរិបូរណ៌

សូមក្រាបបង្គំថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អ បរិបូរណ៌

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទាំងទ្វេយាងទៅពិនិត្យព្រះរាជសុខភាព តាមវេជ្ជបញ្ជានៃក្រុមគ្រូពេទ្យចិននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០១ ខែមីនាឆ្នាំ២០២១នេះ។

កូនចៅប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងសម្តេចព្រះបររាជមាតាជាតិខ្មែរ មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អ បរិបូរណ៌ និងព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តជាដរាបតរៀងទៅ៕